សហព័ន្ធកីឡាបាល់ទាត់ថៃ នឹងរៀបចំបង្កើតពានរង្វាន់មួយដែលមានឈ្មោះថា M-150 Cup 2017 ដែលជាពានរង្វាន់ក្រៅផ្លូវការ សម្រាប់កម្រិតយុវជនអាយុក្រោម២៣ឆ្នាំ។
តាមគម្រោងពានរង្វាន់នេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ទើបបញ្ចប់ជាផ្លូវការ ជាមួយនឹងប្រទេសចំនួន៦ចូលរួមប្រកួត រួមមានមកពី មីយ៉ាន់ម៉ា អ៊ូសបេគីស្ថាន កូរ៉េខាងជើង ថៃ ជប៉ុន និងវៀតណាម។
ក្រុមទាំង ៦ នេះនឹងត្រូវបែងចែកចេញជា៦ពូល ក្នុង១ពូល មាន៣ក្រុម នឹងត្រូវប្រកួតវិលជុំសន្សំពិន្ទុ ក្រុមដែលពិន្ទុលើគេក្នុងពូល នឹងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
បញ្ជាក់ថា ក្រុមជើងឯកនៃពានរង្វាន់នេះនឹងទទួលបានទឹកប្រាក់ចំនួន ២០,០០០ ដុល្លារ៕
តារាងបែងចែកពូល:
កម្មវិធីប្រកួតទាំងស្រុង:
រូបភាព: marketingoops