កីឡាករប្រដាលសកល របស់សិង្ហបុរី Muhamad Ridhwan បានឈ្នះខ្សែក្រវ៉ាតអន្ដរជាតិ IBO ( International Boxing Organization ) ក្រោយផ្ដួលកីឡាករសញ្ជាតិណាមមីបៀ Nataneal Sebastian ក្នុងរយៈពេល១២ទឹកពេញ។

កីឡាករប្រដាល់ទាំង២រូបនេះ បានប្រកួតតតាំងគ្នាចំនួន១២ទឹកពេញ ក្នុងការប្រដាល់ ជើងឯកទម្ងន់មធ្យមអន្តរជាតិ ( Super featherweight ) របស់ស្ថាប័នប្រដាល់អន្តរជាតិ (IBO) មុនពេលកីឡាករសញ្ជាតិសិង្ហបុរីវ័យ២៩ឆ្នាំ ទទួលបានជ័យជម្នះក្រោយទទួលបានការសម្រេចចិត្តជាឯកច្ឆន្ទពីចៅក្រមបីរូប (១១៥-១១៣, ១១៥-១១៣, ១១៥-១១៤) ។

ក្រោយទទួលជ័យជម្នះ កីឡាករ Muhamad Ridhwan បានលើកឡើងថា៖ «គ្រូបង្វឹកនិងខ្ញុំដឹងថាគាត់គឺជាគូប្រជែងដ៏ស្វិតស្វាញមួយតាំងពីដើមមក ហើយយើងមិនបានទទួលយកអ្វីទាំងអស់នោះទេ»។

 

ជ័យជម្នះនេះ បានបំបែកកំណតត្រាមិនទាន់ស្គាល់ពាក្យថាចាញ់របស់ Ridhwan ក្នុងនាមជាកីឡាករប្រដាលអាជីព ហើយទំនងជាជួយអោយកីឡាកររូបនេះបង្កើនចំណាត់ថ្នាក់របស់ខ្លួន។ បច្ចុប្បន្ន Ridhwan គឺជាកីឡាករលំដាប់ថ្នាក់ទី៧០ នៃពិភពលោកដែលមានទម្ងន់ស្រាលជាងគេនៅលើពិភពលោក។

សម្រាប់ការប្រកួតផ្សេងទៀត នៅលើសង្វៀននេះពីយប់មិញ កីឡាករ Tommy Browne របស់អូស្រ្តាលី បានផ្តួល Sirimongkhon Iamthuam របស់ថៃ តាមរយៈការសម្រេចចិត្តជាឯកច្ឆន្ទ លើប្រភេទទម្ងន់ស្រាល IBO Asia Pacific ។

កីឡាករ Chase Hayley ក៏បានការពារខ្សែក្រវាត់ទម្ងន់ស្រាល IBO Oceania ផងដែរក្រោយពីបានស្មើជាមួយ Mirage Khan របស់ម៉ាឡេស៊ី។

 

 

 

រូបភាព: tnp