នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ នៅក្នុងតំបន់អាស៊ាន១១ក្រុម ត្រៀមប្រកួតក្នុងពានរង្វាន់ AFC U23 Championship 2018 វគ្គជម្រុះតាមពូលរៀងៗខ្លួន។

ក្រុមទាំង១១រួមមាន ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, សិង្ហបុរី, ថៃ, វៀតណាម និង ទីម័រខាងកើត។

ត្បិតរួមតំបន់ជាមួយគ្នា ប៉ុន្តែក៏មានប្រទេសខ្លះស្ថិតនៅរួមពូលជាមួយគ្នាផងដែរ ជាក់ស្ដែង មីយ៉ាន់ម៉ា, សិង្ហបុរី និងព្រុយណេ ស្ថិតនៅពូល F។ ថៃ, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ស្ថិតនៅពូល H រួមគ្នាផងដែរ មួយពូលទៀតនៅក្នុងពូល I វៀតណាម រួមពូលជាមួយ ទីម័រខាងកើត និងចុងក្រោយ កម្ពុជា រួមពូល J ជាមួយ ហ្វីលីពីន ស្របពេលដែល ឡាវ ស្ថិតនៅពូល G។

សមាសភាពក្រុម និងពូលនៃប្រទេសទាំង១១:

  • ពូល F:

  • ពូល G:

  • ពូល H:

  • ពូល I:

  • ពូល J:

កម្មវិធីប្រកួតពេញលេញរបស់ក្រុម U23 ទាំង១១ប្រទេស ក្នុងតំបន់អាស៊ាន:

គួរបញ្ជាក់ថា វគ្គជម្រុះនេះនឹងត្រូវជ្រើសរើសយកក្រុមលេខ១ ប្រចាំពូលទាំង១០ បូករួមជាមួយក្រុមលេខ២ល្អចំនួន៥ក្រុមទៀត ដើម្បីមានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសចិន នាឆ្នាំ២០១៨ ខាងមុខនេះ៕

 

រូបភាព: theafc