ការប្រកួតកីឡាជនពិការប្រចាំតំបន់អាស៊ាន ហៅកាត់ថា Asean Para Games បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ជាលទ្ធផលឥណ្ឌូនេស៊ី ក្លាយជាក្រុមដែលរកបានមេដាយច្រើនជាង នៅក្នុងព្រឹត្តិការណ៍នេះ។

 

សរុបមេដាយនៅថ្ងៃចុងក្រោយ ឥណ្ឌូនេស៊ី រកមេដាយមាសបានរហូតដល់១២៦គ្រឿង ប្រាក់៧៥ និងសំរឹទ្ធ៥០ សរុប២៥១មេដាយ តាមពីក្រោយដោយម្ចាសផ្ទះម៉ាឡេស៊ី ឈរនៅលេខ២ ដោយរកបានមេដាយមាស៩០គ្រឿង ប្រាក់៨៥ និងសំរឹទ្ធ៨៣ ខណៈថៃ ឈរនៅលេខ៣ និងវៀតណាម ឈរលេខ៤។

ព្រឹត្តិការណ៍នេះ អត្តពលិកដែលមកពីវ្រទេសទាំង១១សុទ្ធតែអាចរកបានមេដាទាំងអស់ ( មាស ប្រាក់ និងសំរឹទ្ធ)

មេដាយសរុបផ្លូវការ គិតត្រឹមថ្ងៃចុងក្រោយ:

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះមានមេដាយចំនួន ១១០៥ គ្រឿងរាប់បញ្ចូលទាំង មាស ប្រាក់ សំរឹទ្ធ ជាមួយនឹងប្រភេទកីឡាចំនួន១៦ប្រភេទ ស្មើនឹង៣៦៩កម្មវិធីប្រកួត។

ក្រោយចប់ការប្រកួតកីឡា SEA Games លើកទី២៩ ការប្រកួតលើកទី៩ នឹងធ្វើឡើងនៅប្រទេសហ្វីលីពីន ពោលគឹនៅ២ឆ្នាំបន្ទាប់ទៀត ឆ្នាំ២០១៩៕

 

រូបភាព: kualalumpur2017 & Bola