ការប្រកួតកីឡាវាយសីជើងឯកយុវជនពិភពលោក 2017 BWF World Junior Championships ប្រទេសពីតំបន់អាស៊ានចំនួន៣ បានយកឈ្នះស្ទើរគ្រប់វិញ្ញាសារដែលមានទាំងអស់៦វិញ្ញាសារ។
ប្រទេសទាំង៣ដែលប្រជែងជាមួយប្រទេសមកពិជុំវិញពិភពលោក ជាមួយនឹងលទ្ធផលគួរអោយភ្ញាក់ផ្អើលនេះរួមមាន ថៃ, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយទាំង៣ប្រទេសនេះ មានមុខឈ្នះមេដាយគ្រប់វិញ្ញាសារទាំងអស់។
វិញ្ញាសារទាំង៦ ដែលត្រូវបានដាក់អោយចូលរួមប្រកួតរួមមាន វិញ្ញាសារវាយជាក្រុម, វិញ្ញាសារបុរសឯកត្តជន, វិញ្ញាសារនារីឯកត្តជន, វិញ្ញាសារវាយគូបុរស, វិញ្ញាសារវាយគូនារី និងវិញ្ញាសារវាយគូបុរស-នារី។
ជាលទ្ធផបានបង្ហាញថា យុវជននៅក្នុងតំបន់អាស៊ាន៣ប្រទេសបានឈ្នះដែលរួមមានដូចជា:
បែបនេះក្ដី ប្រទេសដែលនាំមុខគេលើមេដាសរុបគឺបានទៅលើម្ចាស់ផ្ទះឥណ្ឌូនេស៊ី តាមពីក្រោយដោយចិន នៅលេខ២ និងកូរ៉េខាងត្បូងនៅលេខ៣។
តារាងចំណាត់ថ្នាក់សរុបរួមជាមួយមេដាយសរុប:
គួរបញ្ចាក់ថា ការប្រកួតកីឡាវាយសីជើងឯកយុវជនពិភពលោក 2017 BWF World Junior Championships បានចាប់ផ្ដើមតាំងពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២២ ខែតុលា ដោយប្រទេសឥណ្ឌូនេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានប្រទេសមកពីជុំវិញពិភពលោកចូលរួមប្រកួត៕
រូបភាព: thestar