នាល្ងាចថ្ងៃទី១២ ខែកញ្ញា នេះការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) នឹងបញ្ចប់ការប្រកួតនៅក្នុងពូល A របស់ខ្លួនដែលធ្វើឡើងនៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា ដោយមានគូពិសេសចំនួន៣គូទាំងព្រម។

ក្នុងជំនួបទី៥នៃពូលនេះ ជាមួយនឹងគូពិសេសចំនួន៣គូ ធ្វើឡើងនៅលើទីលាន២ផ្សេងគ្នា រួមមានគូដណ្ដើមយកលេខ១ និងលេខ២ រវាង U-18 ថៃ ត្រូវប៉ះ U-18 ម៉ាឡេស៊ី និងមួយគូទៀតម៉ោងដំណាលគ្នាគូដណ្ដើមយកលេខ៥ និងលេខ៦ រវាង U-18 ឡាវ ត្រូវប៉ះ U-18 កម្ពុជា និងគូចុងក្រោយគូដណ្ដើមយកលេខ៣ និងលេខ៤ ជាការប្រកួតរវាង U-18 សិង្ហបុរី ជាមួយ U-18 ទីម័រខាងកើត។

កម្មវិធីប្រកួតពេញលេញ៖

យ៉ាងណាមិញនៅក្នុងពូល​ A នេះបានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ​ ពោលគឺម៉ាឡេស៊ី, ថៃ ស្របពេលដែលសិង្ហបុរី ដែលមានឱកាសតិចតួចនោះក៏បានបាត់បង់ដូចគ្នា បន្ទាប់ពីចាញ់ថៃ។

ការប្រកួតនៅថ្ងៃនេះសម្រាប់ពូល A នឹងអាចរកឃើញក្រុមដែលឈរនៅលេខរៀងពីលេខ១ រហូតដល់លេខ៦។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A:

 

បញ្ជាក់ថា ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដើរយឺតជាងម៉ោងនៅកម្ពុជា ៣០ នាទី បានសេចក្ដីថា ការប្រកួតនៅម៉ោង ១៥:០០ ស្មើនឹងម៉ោង ១៥:៣០ ម៉ោងនៅកម្ពុជា៕

 

រូបភាព: Myanmar Football Federation