កីឡាបាល់បោះផ្នែកនារី (Netball) សិង្ហបុរី បានកោះហៅកីឡាការិនីដែលរួមមានយុវជន និងកីឡាការិនីដែលមានបទពិសោធ ដើម្បីត្រៀមការពារការពារតំណែងមេដាយមាសរបស់ខ្លួន។
ជាការត្រៀមគ្រូបង្វឹកនៃកីឡាបាល់បោះផ្នែកនារី (Netball) បានកោះហៅកីឡាការិនីចំនួន១២រូប រួមមាន៥រូបដែលធ្លាប់ជួយអោយសិង្ហបុរីក្លាយជាម្ចាស់មេដាយមាសកាលពីកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី។
សមាជិកទាំងមូលនឹងធ្វើដំណើរទៅកាន់ប្រទេសនូវែលសេឡង់ ដើម្បីហ្វឹកហាត់រយះពេល៨ថ្ងៃ ពោលគឺពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៩ ខែកក្កដា។
ចំពោះការប្រកួតផ្លូវការរបស់ក្រុមកីឡាបាល់បោះ (Netball) នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games នឹងចាប់ផ្ដើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា។
សូមរំលឹកថា ក្រុមបាល់បោះផ្នែកនារី (Netball) សិង្ហបុរី ធ្លាប់ទទួលបានមេដាយមាសម្ដង ក្នុងចំណោម២ដងដែលប្រភេទកីឡាមួយនេះត្រូវបានដាក់អោយចូលរួមប្រកួតក្នុងកីឡា SEA Games៕