ព្រឹត្តិការណ៍កីឡាជាតិថៃ Thailand National Games លើកទី៤៥ ឆ្នាំ២០១៧ បានធ្វើពិធីបើកជាផ្លូវការកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនៅខេត្ត Songkhla ភាគខាងកើតត្បូងប្រទេសថៃ។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី២០ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដោយមានវិញ្ញសារកីឡាចំនួន៤៥ ប្រភេទដាក់អោយប្រកួត មានការចូលរួមពីខេត្ត ក្រុង ចំនួន៧៧ នៅជុំវិញប្រទេសថៃ។
បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិថៃ Thailand National Games បានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ ធ្វើឡើងនៅរៀងរាល់ឆ្នាំ ទើបតែនៅឆ្នាំ២០១៥ ប្ដូរមកធ្វើនៅរៀងរាល់២ឆ្នាំម្ដងវិញ ដោយមាន៦៩វិញ្ញារសាកីឡាចូលរួមប្រកួតប្រជែងចាប់តាំងពីបង្កើតមក៕
រូបភាព៖ การแข่งขันกีฬาแห่งชาติ ครั้งที่ 45 สงขลาเกมส์