ក្រុម​ ​PKNP ពាន​យក​ឈ្នះ​ក្រុម​ Kuala Lumpur ដោយ​លទ្ធផល​២​ទល់​១​នា​ការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៤​ពាន​រង្វាន់​ Malaysia Super League នៅ​មុន​នេះ​បន្តិច។

ការ​ប្រកួត​ដែល​រក​បាន​បី​គ្រាប់​នេះ​បាន​ពី​ការ​ទាត់​បញ្ចូល​ទី​ពី​កីឡាករ​ក្រុម​ PKNP ទាំង​អស់​ដោយ​គ្រាប់​បាល់​ទី​មួយ​រក​បាន​ដោយ​កីឡាករ Ritus Krjauklis នាទី​៦៤​និង​គ្រាប់​ទី​២​រកបាន​​ដោយ​កីឡាករ Irwan Syazmin នាទី​៧៩។​ ចំណែក​ខ្សែ​ការពារ​PKNP, Ganiesh Gunasegaran ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​៨១។

លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​។ កីឡាករ​កម្ពុជា​កែវ​ សុខផេង​ មិន​បាន​លេង​ក្នុង​ការ​ប្រកួត​នេះ​ទេ​ ដោយ​អង្គុយ​បម្រុង​ពេញ​មួយ​ប្រកួត៕