ក្រុម Pahang FA បានយកឈ្នះក្រុម Selangor FA ក្នុងលទ្ធផល៣ទល់១ក្នុងការប្រកួតលីកកំពូលម៉ាឡេស៊ី សប្ដាហ៍ទី៤ដែលទើបតែចប់មុននេះបន្តិច។
ក្នុងវគ្គទី១ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា១-១ខណៈមួយគ្រាប់របស់ Pahang រកបានដោយខ្សែប្រយុទ្ធចំណូលថ្មីទើបចុះកុងត្រា Patrick នាទីទី៧ប៉ុន្តែ Rufino របស់ Selangor រកបានគ្រាប់តាមស្មើវិញនៅនាទី៣៨។
ចូលវគ្គទី២ក្រុម Pahang រកបានពីរគ្រាប់ទៀតដោយខ្សែប្រយុទ្ធ Francis Deo Forkey ២គ្រាប់នាទី៤៩ និងបាល់ពិន័យ ១១មែត្រនាទី៧១។ ចូលនាទី៧២ ចាន់ វឌ្ឍនាកាត្រូវប្ដូរចេញដាក់ខ្សែប្រយុទ្ធលេខ៩ចូលជំនួសវិញ។
ក្នុងការប្រកួតនេះចាន់ វឌ្ឍនាកាសឹងតែរកបានគ្រាប់បាល់ទៅហើយនៅវគ្គទីមួយ ដោយបាល់ពិន័យហ្វ្រីឃីក ប៉ុន្តែអ្នកចាំទីសង្គ្រោះបាន។ ចូលវគ្គទី២រូបទាត់ចំ On Target មួយទៀតតែអ្នកចាំទីសង្គ្រោះបានដដែល៕