ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃអាយុក្រោម២៣ឆ្នាំ បានត្រឹមចំណាត់ថ្នាក់លេខ៨ ប្រចាំពិភពលោកនៅក្នុងការប្រកួតពានរង្វាន់បាល់ទះកម្រិតពិភពលោកអាយុក្រោម២៣ឆ្នាំ FIVB Volleyball Women’s U23 World Championship ក្រោយបញ្ចប់ការប្រកួត១សប្ដាហ៍ពេញរួចមក។

ក្នុងការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃអាយុក្រោម២៣ឆ្នាំ ប្រកួត៥ដង ឈ្នះ២ដង និងចាញ់៣ដង នៅក្នុងពូល A ដែលមាន៦ក្រុមរួមមាន ស្លូវេនី, សាធារណរដ្ឋ​ដូ​មីនី​កែន, អេហ្ស៊ីប, អាហ្សង់ទីន និងចិន និងបញ្ចប់ទៅដោយទទលបានចំនាត់ថ្នាក់លេខ៤ក្នុងពូល។

លទ្ធផលសរុបសម្រាប់ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃអាយុក្រោម២៣ឆ្នាំនៅក្នុងពូល:

ទោះបីជាបានលេខ៤ ប៉ុន្តែក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃអាយុក្រោម២៣ឆ្នាំ  នៅមានឱកាសប្រកួតដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលខ៥ ដល់លេខ៨ ជាលទ្ធផល បានត្រឹមចំណាត់ថ្នាក់លេខ៨ ក្រោយចាញ់ ប្រេស៊ីល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តចាញ់ចិននៅវគ្គដណ្ដើមយកលេខ៧ ទៅលេខ៨ ដូច្នេះបានសេចក្ដីថា ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃអាយុក្រោម២៣ឆ្នាំ ទទួលបានចំនណាត់ថ្នាកលេខ៨។

លទ្ធផលនៅវគ្គដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលខ៥ ដល់លេខ៨៖

ជាមួយគ្នានេះផងដែរ ជើងឯកនៃពានរង្វាន់នេះ គឺបានទៅលើ ក្រុមបាល់ទះជម្រើសជាតិស្ត្រីតួរគីអាយុក្រោម២៣ឆ្នាំ ក្រោយយកឈ្នះ ក្រុមបាល់ទះជម្រើសជាតិស្ត្រីស្លូវេនីអាយុក្រោម២៣ឆ្នាំ ដោយលទ្ធផល ៤សិតទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈលេខ៣ បានទៅលើ ប៊ុលហ្គារី និងសាធារណរដ្ឋ​ដូ​មីនី​កែន ទទួលបានលេខ៤។

ចំណាត់ថ្នាក់រួមនៅក្នុងព្រឹត្តិការណ៍:

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះកម្រិតពិភពលោកអាយុក្រោម២៣ឆ្នាំ FIVB Volleyball Women’s U23 World Championship  គឺធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ដោយបានចាប់ផ្ដើមកាលពីឆ្នាំ២០១៣ ខណៈក្រុមបាល់ទះជម្រើសជាតិស្ត្រីតួរគីអាយុក្រោម២៣ឆ្នាំ ជាក្រុមជោគជ័យជាងគេ ដោយធ្លាប់ឈ្នះមេដាយប្រាក់ម្ដង និងឆ្នាំនេះទទួលបានមេដាយមាស៕

 

រូបភាព: thairath.co.th