គណៈកម្មការរៀបចំការប្រកួតនៃលីកកំពូលម៉ាឡេស៊ី(FMLLP) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ពីសហការជាមួយម្ចាស់ឧបត្ថម្ភធំសម្រាប់លីកតែម្ដងគឺ ក្រុមហ៊ុនក្រុមហ៊ុនទូរគមនាគមន៍ Telekom Malaysia ដែលមានកុងត្រារយៈពេល៨ឆ្នាំខណៈម្ចាស់ឧបត្ថម្ភផ្នែកផ្សព្វផ្សាយ គឺក្រុមហ៊ុនសេវាកម្មទូរទស្សន៍ Online iflix ។
ក្រោមកិច្ចព្រមព្រៀងនេះមានរយៈពេល៨ឆ្នាំ ខណៈក្រុមហ៊ុនទូរគមនាគមន៍ខាងលើ បានព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីក្នុងកញ្ចប់ទឹកប្រាក់ RM480 Million (៤៨០លានរីងហ្គីត) ស្មើនឹង ១២៣លានដុល្លារឬក៏៦០លានរីងហ្គីតក្នុងមួយឆ្នាំ។ FAM បានប្រកាសថានេះជាកុងត្រា ដែលទទួលបានប្រាក់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តលីគកំពូលម៉ាឡេស៊ីហើយ។
មិនត្រឹមតែសហការផ្សព្វផ្សាយក្នុងលីកកំពូលពានរង្វាន់ដទៃទៀតក៏ក្រុមហ៊ុននេះឧបត្ថម្ភដែរដោយមានដូចជា៖ Charity Shield, Malaysia Cup, FA Cup រួមជាមួយ Malaysia Premier League ដែលកំពុងដំណើរការស្រាប់។
ក្រៅពីក្រុមហ៊ុនខាងលើ Malaysia Super League ក៏មានក្រុមហ៊ុនឧបត្ថម្ភដទៃទៀតដែរ ដែលស្ថិតក្នុងលក្ខណៈបន្ទាប់បន្សំមានដូចជា កិច្ចព្រមព្រៀងផ្នែកទីផ្សារជាមួយ Ampersand Sports មានតម្លៃ២០លានរីងហ្គីត iflix មានតម្លៃ១០លានរីងហ្គិតក្នុងមួយឆ្នាំហើយក្នុងឆ្នាំ២០១៨នេះ លីកកំពូលម៉ាឡេស៊ីម្នាក់ឯងទទួលបានលុយឧបត្ថម្ភ៩០លានរីងហ្គិតទៅហើយ៕