តាម​រយៈ​ការ​ចាប់​ឆ្នោត​ព្រឹត្តិការណ៍ ​M-150 Cup ក្នុង​ប្រទេស​ថៃ​ ក្រុម​ជម្រើស​ជាតិ ​U23ថៃ ​នឹង​ត្រូវ​ជួប​ក្រុម​ជើង​ខ្លាំង​U23ជប៉ុន​ និង ​U23កូរ៉េខាងជើង ​ក្នុង​ពូល ​A។

ចំណែក វៀតណាម​U23 នឹង​ត្រូវ​ជួបក្រុម​រួម​តំបន់​អាស៊ាន មីយ៉ាន់ម៉ា ​U23 និង ​U23អ៊ូបេគីស្ថាន។ ក្រុម​ទាំង​៦​នេះ​នឹង​ធ្វើ​ការ​ប្រកួត​វិលជុំ​ចាប់​ពី​ថ្ងៃ​ទី​០៩ ​ធ្នូ ដល់ ​១៣​ធ្នូ ​ក្នុង​កីឡដ្ឋាន​ I-Mobile Stadium របស់​ក្លឹប​យក្ស​ថៃ Burriram United ។​ក្រុម​កំពូល​តារាង​នៃ​ពូល​ទាំង​ពីរ​ នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

Image result for M-150 Cup

ចំណែក​ក្រុម​ដែល​ឈ្នះ​ជើងឯក ​M-150 Cup នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ២០០០០​ដុល្លារ​។ M-150 Cup គឺ​ជា​ពាន​រង្វាន់​មិត្តភាព​កម្ដៅ​សាច់​ដុំ​ សម្រាប់​មក​ពី​ទ្វីប​អាស៊ី ​ដើម្បី​រៀប​ចំ​សម្រាប់​ការ​ប្រកួត​ពាន ​U23 Asian cup ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ចិន​ក្នុង​ថ្ងៃ​ទី​៩​មករា​ដល់​១៨​មករា​ឆ្នាំ​២០១៨​ខាង​មុខ​៕

Image result for M-150 Cup