ពិធីរាប់ថយក្រោយ នៃព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ( Asian Games 2018 ) និងធ្វើឡើងនៅថ្ងៃនេះ នៅវិមានជាតិ ( Monas)  ក្នុងរដ្ឋធានី Jakarta និងនៅចំនុចកណ្ដាល ( Kuto Besak Fort ) នោះភាគខាងត្បូងកោះ សូម៉ាត្រា។

ថ្ងៃនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនថាឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី ( Asian Games 2018 ) នៅឆ្នាំក្រោយនេះ។

ពិធីរាប់ថយក្រោយនេះ នឹងធ្វើឡើងនៅទីទាំង២ខាងលើ ស្ថិតក្រោមការចូលរួមពីសំណាក់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo (Jokowi) ផ្ទាល់តែម្ដង រួមទាំងគណៈប្រតិភូនានានៃបណ្តាប្រទេសអាស៊ី។

ការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីនេះ នឹងកំណត់យកម៉ោងនៃសណ្ឋាគារ Hotel Indonesias Roundabout និងនៅកីឡដ្ឋាន Gelora Sriwijaya។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៨ ( Asian Games 2018 )  គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៨ ជាមួយនឹងកីឡាចំនួន៤២ប្រភេទ លើវិញ្ញាសារ៤៨៤វិញ្ញាសារកីឡា ដោយមានប្រទេសមកជុំវិញទ្វីបអាស៊ីចូលរួមប្រកួត។

ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី គឺជាព្រឹត្តិការណ៍កីឡាដែលធំជាងគេប្រចាំទ្វីប មានការប្រកួតចម្រុះគ្រប់ប្រភេទកីឡាសំខាន់ៗ ដែលធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដង ដោយបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៥១មក៕

 

 

រូបភាព: netralnews