គណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) នៅតែមានទំនុកចិត្តថាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៩ SEA Games 2019 នឹងបន្តការប្រកួតដដែលបើទោះបីជាសេចក្តីប្រកាសចុងក្រោយរបស់រដ្ឋាភិបាល Duterte បានលុបចោលក៏ដោយ។
ប្រទេសឥណ្ឌូនេស៊ី ឬប្រទេសថៃ អាចនឹងទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០១៩ នេះ មុនប្រទេសវៀតណាមនៅឆ្នាំ ២០២១ កម្ពុជានៅឆ្នាំ ២០២៣ និង ឥណ្ឌូនេស៊ី ឬថៃជាថ្មីម្តងទៀតនៅត្រឹមឆ្នាំ ២០២៥។
សមាគមកីឡាជាតិបានព្រមព្រៀងគ្នាស្វែងរកអ្នកគាំទ្រជាមួយលោកប្រធានាធិបតី Duterte នៅសប្តាហ៍ក្រោយដោយសង្ឃឹមថាសភា Malacanang នឹងមានការផ្លាស់ប្តូរចិត្ត និងបន្តការប្រកួត។
ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន លោក Jose Cojuangco Jr. បាននិយាយថានឹងដាក់ផែនការសកម្មភាពជាមួយនឹងតម្រូវការហិរញ្ញវត្ថុដែលបានមកពីប្រភពឯកជន ឬរដ្ឋាភិបាលនិងបង្ហាញថាការចំណាយនឹងមិនឡើងដល់កម្រិត ពាន់លានដូចដែលបានរាយការណ៍មុនៗនោះទេ។
«ខ្ញុំនឹងតែងតាំងក្រុមមួយដើម្បីធ្វើការលើផែនការសកម្មភាពនិងតំរូវការហិរញ្ញវត្ថុ។ យើងនឹងព្យាយាមរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីហើយអំពាវនាវដោយផ្ទាល់ជាមួយលោក»។ លោក Cojuangco បានបន្ថែមក្នុងអំឡុងការពិភាក្សាដ៏ក្តៅគគុក។
យ៉ាងណាមិញ លោក Mananquil ដែលជាប្រធានសហព័ន្ធកីឡាហ្វីលីពីន បានលើកឡើងថា ហ្វីលីពីនអាចត្រូវការរយៈពេលមួយទសវត្សទៀតក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games ប្រសិនបើប្រទេសនេះបោះបង់ចោលការធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងម៉ានីល នាឆ្នាំ ២០១៩ ខាងមុខនេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) នេះ ហ្វីលីពីន ធ្លាប់ធ្វើជាម្ចាស់ផ្ទះចំនួន៣ដងផងដែរចាប់តាំអពីព្រឹត្តិការណ៍មួយនេះបង្កើតឡើងតាំងពីឆ្នាំ១៩៥៩មក ពោលគឺធ្លាប់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៨១, ១៩៩១ និង ២០០៥៕
ចូលអាន: ហ្វីលីពីន បោះបង់សិទ្ធធ្វើម្ចាស់ផ្ទះ SEA Games 2019