ម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡា SEA Games នៅគូឡាឡាំពួ កីឡាករ Khairul Hafiz Jantan នឹងចូលរួមហ្វឹកហាត់រយៈពេលមួយខែ នៅក្នុងទីក្រុង Mannheim ប្រទេសអាឡឺម៉ង់ ក្នុងខែកុម្ភៈខាងមុខនេះ ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាវាយក្នុងសាលពិភពលោក ( World Indoor Athletics Championships ) នៅទីក្រុងឡុងដុង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា។

កីឡាករវ័យ១៩ឆ្នាំ មកពីរដ្ឋ Melaka គឺជាកីឡាកររត់ប្រណាំងវ័យក្មេងបំផុតដែលមិនធ្លាប់មានពីមុនមកដែលឈ្នះមេដាយមាសចម្ងាយ១០០ម៉ែត្រ ក្នុងកីឡា SEA Games នៅខែសីហា ធ្វើបានជាមួយកំណត់ត្រា ១០.៣៨វិនាទី។

សមិទ្ធផលរបស់ Khairul ធ្វើអោយខ្លួនទទួលបាន ១០ពាន់រ៊ីងហ្គីត ប្រហែល ២,៣០០ ដុល្លា ពីអ្នកឧបត្ថម្ភ 100PLUS កាលពីម្សិលមិញ។

Khairul  បានពណ៌នាការលើកទឹកចិត្តនេះថា ជាការលើកទឹកចិត្តដ៏ល្អ ដល់ការលះបង់របស់ខ្លួននៅពេលត្រៀមចូលរួមការប្រកួត World Indoor Athletics Championships លើកដំបូងរបស់ខ្លួន។

នេះជាលើកទី២ ហើយដែល Khairul បានធ្វើដំណើរទៅកាន់ទីក្រុង Mannheim ដោយធ្លាប់បានហ្វឹកហាត់នៅទីនោះរយៈពេល២សបា្ដហ៍កាលពីឆ្នាំមុន មុនពេលព្រឹត្តិការណ៍ជើងឯកពិភពលោកនៅ Bydgoszcz ប្រទេសប៉ូឡូញ។

Khairul រំពឹងថាការហ្វឹកហាត់នេះនឹងជួយក្នុងការរៀបចំរបស់លោកសម្រាប់ការប្រកួត World Indoor និងការប្រកួត Commonwealth Games នៅ Gold Coast ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែមេសា ផងដែរ៕

 

 

រូបភាព: themalaymailonline & thestar