ការប្រកួតកីឡាបាល់បោះនារីប្រចាំទ្វីបអាស៊ី 2017 FIBA Women’s Asia Cup មកទល់ពេលនេះ ក្រុមកីឡាការិនីបាល់បោះហ្វីលីពីន បន្តការប្រកួតនៅវគ្គ៨ក្រុមចុងក្រោយហើយ ស្របពេលដែលក្រុមកីឡាការិនីបាល់បោះសិង្ហបុរី បន្តទៅវគ្គ៨ក្រុមចុងក្រោយដូចគ្នា ក្រោយប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៤ថ្ងៃរួចមក។

ការប្រកួតដែលធ្វើឡើងនៅទីក្រុង Bangarole ប្រទេសឥណ្ឌា ដោយមានក្រុមចំនួន១៦ចូលរួមប្រកួត ចែកចេញជា២កម្រិត កម្រិត A និងកម្រិត B ក្រុមកីឡាការិនីបាល់បោះហ្វីលីពីន ដែលស្ថិតនៅក្នុងការប្រកួតកម្រិត A (Division A) បានបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ៤ក្នុងពូល B ស្របពេលដែលក្រុមកីឡាការិនីបាល់បោះសិង្ហបុរី បន្តទៅវគ្គ៨ក្រុមចុងក្រោយដូចគ្នា ក្នុងនាមជាក្រុមលេខ៣ក្នុងពូល B សម្រាប់ការប្រកួតនៅក្នុងកម្រិត B (Division B)។

តារាងចំណាត់ថ្នាក់នៅក្នុងពូល:

  • ការប្រកួតនៅក្នុងកម្រិត A (Division A):

  • ការប្រកួតនៅក្នុងកម្រិត B (Division B)

ដូច្នេះក្រុមទាំង២ដែលជាក្រុមមកពីតំបន់អាស៊ានតែ២គត់ នឹងត្រូវបន្តឡើងទៅប្រកួតជម្រុះនៅវគ្គ៨ក្រុមចុងក្រោយដូចគ្នា ដោយ ក្រុមកីឡាការិនីបាល់បោះហ្វីលីពីន  ឡើងទៅជួប ក្រុមកីឡាការិនីបាល់បោះចិន ខណៈក្រុមកីឡាការិនីបាល់បោះសិង្ហបុរី ត្រូវជួប ក្រុមកីឡាការិនីបាល់អ៊ូបេគីស្ថាន ដោយនឹងត្រូវនៅថ្ងៃទី២៧ ខែកក្កដា ក្នុងថ្ងៃតែ១នេះផ្ទាល់តែម្ដង។

កម្មវិធីប្រកួតពេញលេញ:

 

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះនារីប្រចាំទ្វីបអាស៊ី FIBA Women’s Asia Cup ធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ដោយមាន២កម្រិត កម្រិត A ក្រុមដែលឈ្នះនឹងបានកៅអីប្រកួតក្នុងបាល់បោះស្រ្តីពិភពលោក ស្របពេលដែលជើងឯកកម្រិត B បានកៅអីឡើងមកកម្រិត A នៃពានរង្វាន់ FIBA Women’s Asia Cup នៅឆ្នាំបន្ទាប់៕

 

រូបភាព: fiba.com / dailystarph.com