កាលពីល្ងាចថ្ងៃទី១២ម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំមីយ៉ាន់ម៉ា បានប្រកួតចាញ់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំម៉ាឡេស៊ី ដោយលទ្ធផល ២ទល់០ ក្នុងការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ដើម្បីត្រៀមប្រកួតពានរង្វាន់ផ្លូវការនៅក្នុងខែកក្កដានេះ។

ទស្សនាវីដេអូហាយឡាយការប្រកួត:

ការប្រកួតនេះអាចជាការប្រកួតត្រៀមក្នុងពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះដែលនឹងប្រកួតនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ដោយ U-23 មីយ៉ាន់ម៉ា ស្ថិតនៅក្នុងពូល F ជាមួយ U-23 អូស្ត្រាលី, ព្រុយណេ និងសិង្ហបុរី ស្របពេលដែល U-23 ម៉ាឡេស៊ី ស្ថិតនៅពូល H ជាមួយ U-23 ថៃ, ឥណ្ឌូនេស៊ី និងម៉ុងហ្គោលី។

លើសពីនេះក្រុមទាំង២ នឹងត្រូវជួបប្រកួតជាមួយគ្នាជាថ្មីម្ដងទៀតនៅសម្រាប់ការប្រកួតផ្លូវការ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលរួមពូលជាមួយគ្នា ក្នុងពូល A ប្រកយតនៅខែក្រោយនេះ៕

 

រូបភាព: Myanmar Football Federation