កីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ឥណ្ឌូនេស៊ី មួយរូបអាចនឹងត្រូវប្រឈមការពិន័យពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC បន្ទាប់ពីកីឡាកររូបនេះ បានបង្ករកំហុសធ្ងន់ធ្ងរទៅលើកីឡាករ U-23 ម៉ាឡេស៊ី នៅក្នុងការប្រកួតពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះប្រចាំពូល H កន្លងទៅថ្មីៗនេះ។

តាមប្រភពពីពត៌មានក្នុងស្រុងរបស់ប្រទេសឥណ្ឌូនេស៊ី បានអោយដឹងថា កីឡាករ Asnawi Mangkualam Bahar ដែលជាសមាជិកនៃក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌូនេស៊ី ប្រឈមនឹងការពិន័យពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ជាមួយនឹងទឹកប្រាក់ប្រមាណ ១,០០០ ដូល្លារអាមេរិក បន្ទាប់ពីកីឡាកររូបនេះ បានបង្ករកំហុសជាមួយនឹងការដណ្ដើមយកបាល់ពីដៃគូ កីឡាករនៃ U-23 ម៉ាឡេស៊ី យ៉ាងគ្រោះថ្នាក់បំផុត។

ទស្សនាវីដេអូការប្រកួត សម្មភាពគ្រោះថ្នាក់ នៅនាទី ១:៣១៖

វីដេអូហាយឡាយពេញលេញ សម្មភាពគ្រោះថ្នាក់ នៅនាទី ៣:៤៧៖

គួររំលឹកថា លទ្ធផលរវាងក្រុមទាំង២បានបញ្ចប់ទៅដោយលទ្ធផល U-23 ម៉ាឡេស៊ី យកឈ្នះ U-23 ឥណ្ឌូនេស៊ី ៣ទល់០ ក្នុងជំនួបបើកឆាកពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះប្រចាំពូល H ដែលធ្វើឡើងនៅប្រទេសថៃ៕

 

រូបភាព: juara.net

វីដេអូ: thairathtv