កញ្ញា Tanalaksiumy Mahenthiran Rayer ដែលជាបេក្ខភាពបវរកញ្ញាម៉ាឡេស៊ី ឆ្នាំ២០១៧ បានប្រែក្លាយមកជាកីឡាការិនីអត្តពលិកម្ម នៃជម្រើសជាតិម៉ាឡេស៊ី លើវិញ្ញាសាររត់ប្រណាំង។

កីឡាការិនីដែលមានវ័យ២៣ឆ្នាំ មកពី Paneng មានក្តីសុបិនធំៗ ហើយសង្ឃឹមថានឹងប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតជាអ្នករត់ប្រណាំងសម្រាប់ក្រុមជម្រើសជាតិម៉ាឡេស៊ី។

ត្រូវបានគេស្គាល់ជាទូទៅថា Tana បានសម្ដែងនូវក្ដីសង្ឃឹមថានឹងអាចចូលរួមជាមួយក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ Gold Coast Commonwealth Games និងកីឡាអាស៊ី Asian Games 2018 នៅឆ្នាំក្រោយ។

Tanalaksiumy Mahenthiran Rayer ក៏ជាផ្នែកមួយនៃកីឡាការិនី៤នាក់ រួមមាន Fatin Faqihah Yusof, Nurul Faizah Asma Mazlan និង Shereen Samson Vallabouy ដែលបានឈ្នះមេដាយសំរិទ្ធលើវិញ្ញាសាររត់ ៤x៤០០ម៉េត្រ ផ្នែកនារី នៅឯព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games កាលពីខែសីហាកន្លងទៅថ្មីៗនេះ។

«ឥឡូវនេះខ្ញុំរវល់ជាមួយការសិក្សា និងសកម្មភាពនានាក្នុងសហគមន៍។ ខ្ញុំនឹងមិនចេញពីកីឡាអត្តពលិកម្មនេះឡើយ … វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ខ្ញុំជាអ្នករត់ប្រណាំងម្នាក់តាំងពីខ្ញុំអាយុ១០ឆ្នាំ»។ Tana បានលើកឡើង។

«ខ្ញុំនឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីចូលរួមក្នុងក្រុមដើម្បីចូលរួមប្រកួត Commonwealth និងកីឡាអាស៊ី Asian Games។ ខ្ញុំមានក្តីសុបិន្តដ៏ធំ»។ Tana បាននិយាយចុងក្រោយ។

សូមបញ្ចាក់ផងដែរថា Tanalaksiumy Mahenthiran Rayer នាឆ្នាំបានចូលរួមប្រលងបវរកញ្ញាម៉ាឡេស៊ី  និងបានជាប់ជាបេក្ខភាពចុងក្រោយផងដែរ តែមិនទទួលបានជ័យលាភីឡើយ។

 

 

រូបភាព: thesundaily & budaklelaki