កាលពីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ មានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិចំនួន២គូ ដែលជាប្រទេសរួមតំបន់ជាមួយគ្នា រវាងឥណ្ឌូនេស៊ី ជួបជាមួយ កម្ពុជា ជាលទ្ធផលឥណ្ឌូនេស៊ីឈ្នះទាំង២គូ។

ការប្រកួតទាំង២គូនេះរួមមាន ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ប្រកួត ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាការប្រកួតរវាងឈុតធំដូចគ្នា និងមួយគូទៀតឈុតយុវជនអាយុក្រោម១៩ឆ្នាំ ជាការប្រកួតរវាង U-19 ឥណ្ឌូនេស៊ី ជាមួយ U-19 កម្ពុជា។

លទ្ធផលរួមមាន ជម្រើសជាតិឥណ្ឌូនេស៊ី បានឈ្នះ ជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៣ទល់១ ស្របពេលដែល U-19 ឥណ្ឌូនេស៊ី បានឈ្នះ U-19 កម្ពុជា ដូចគ្នា ដោយលទ្ធផល ២ទល់០។

ទស្សនាវីដេអូហាយឡាយ:
– វីដេអូហាយឡាយ ការប្រកួតរវាង ជម្រើសជាតិឥណ្ឌូនេស៊ី បានឈ្នះ ជម្រើសជាតិកម្ពុជា:

– វីដេអូហាយឡាយ ការប្រកួតរវាង U-19 ឥណ្ឌូនេស៊ី បានឈ្នះ U-19 កម្ពុជា:

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

វីដេអូ: SportsMatch TV