ម្ចាស់ផ្ទះព្រុយណេបានជ្រើសរើសពូល A ដើម្បីប្រកួតប្រជែងក្នុងពាន Hassanal Bolkiah Trophy សម្រាប់ពានរង្វាន់ជើងឯកយុវជនអាស៊ាន។
មហាសេដ្ឋីប្រេងកាតនៅអាស៊ានមួយនេះ គឺជាម្ចាស់ផ្ទះក្នុងការប្រកួតព្រឹត្តិការណ៍សំខាន់បំផុតរបស់ខ្លួន ត្រូវបានផ្ដល់ជម្រើសឲ្យយកពូលណាមួយក៏បានក្នុងចំណោម២ពូលនេះ។ ព្រុយណេក៏សម្រេចចិត្តយកពូល A ដែលមានអតីតម្ចាស់ជើងឯកមីយ៉ាន់ម៉ា និងក្រុមខ្លាំងប្រចាំតំបន់ថៃ និងក្រុមក្មេងខ្ចីទីម័រខាងកើត។
ចំណែកពូល B វិញមានឡាវ សិង្ហបុរី និងកម្ពុជា យម្ចាស់ផ្ទះព្រុយណេមិនចង់លេងជាមួយនោះទេ។ ព្រះអង្គម្ចាស់ Hj Sufri Bolkiah ប្រធានសមាគមបាល់ទាត់ជាតិព្រុយណេ មានវត្តមានក្នុងពិធីចាប់ពូលនេះ មានគោលបំណងចង់ឲ្យក្រុមម្ចាស់ផ្ទះទទួលបានការប្រកួតប្រជែងខ្លាំង ហើយទាក់ទាញអ្នកគាំទ្រឲ្យបានច្រើន។
ការប្រកួតចាប់ផ្ដើមនៅថ្ងៃ ទី ២៣ មេសា ឆ្នាំ ២០១៨ ដល់ ០៧ឧសភា ឆ្នាំ២០១៨នៅទីក្រុង បានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ៕