លោក Mike Wong គ្រូបង្វឹកជម្រើសជាតិឡាវពេញចិត្ត នឹងទម្រង់លេងនិងសមត្ថភាពរបស់កូនក្រុម ទោះបីជាចាញ់កម្ពុជា១ទល់០ក៏ដោយ។
ក្រុមឡាវបានរបូតគ្រាប់បាល់នៅនាទី៨៦ ក្រោយការប្រើក្បាលសម្រេចទីពី ឃួន ឡាបូរ៉ាវី ហើយលទ្ធផលនេះបន្តដល់ចប់ការប្រកួតធ្វើឲ្យកម្ពុជាឈ្នះលើទឹកដីឡាវលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ និយាយក្រោយចប់ការប្រកួតគ្រូបង្វឹករូបនេះបាននិយាយថា៖
” ទោះបីចាញ់ការប្រកួតនេះ ខ្ញុំនៅតែមានមោទនភាពចំពោះក្រុម មោទនភាពចំពោះការប្រឹងប្រែងធ្វើការ របស់កូនក្រុម”។
“ដូចដែលខ្ញុំធ្លាប់បាននិយាយហើយ ក្រុមរបស់យើងមានបទពិសោធន៍ក្នុងជម្រើសជាតិតិច ហើយកីឡាករស្ទើរតែ៨០ភាគរយជាកីឡាករថ្មី ហើយជាមួយកីឡាករកម្ពុជាដែលមានបទពិសោធន៍ច្រើនជាង។ នេះគ្រាន់តែជាជំហានមួយរបស់ក្រុមបាល់ទាត់ឡាវ ហើយយើងសង្ឃឹមថានឹងធ្វើបានល្អជាងនេះក្នុងប្រកួតបន្ទាប់”។
ក្រុមជម្រើសជាតិឡាវ នឹងត្រូវជួបក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២៧ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៦ និង០០នាទីល្ងាចក្នុងកីឡដ្ឋានដដែល៕