ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ានអាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2017 ) បានបញ្ចប់ការប្រកួតទី២នៅក្នុងពូល B ហើយកាលពីម្សិលមិញជាលទ្ធផលមានការទាត់ចូលទីយ៉ាងច្រើនគ្រាប់គួរអោយកត់សម្គាល់។

ជាលទ្ធផលនៃការប្រកួតនៅក្នុងពូល A នេះដែលធ្វើឡើងនៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា គឺ U-18 ព្រុយណេ បានចាញ់ U-18 វៀតណាម យ៉ាងចាស់ដៃ ១ទល់៨ ស្របពេលដែល U-18 ឥណ្ឌូនេស៊ី បានយកឈ្នះ U-18 ហ្វីលីពីន ចាស់ដៃដូចគ្នា ០ទល់៩ ។

លទ្ធផលពីការប្រកួតទាំងស្រុង:

ជ័យជម្នះរបស់ឥណ្ឌូនេស៊ី ២ប្រកួតជាប់ៗគ្នា ជាមួយនឹងការទាត់ចូលគូប្រកួតបាន១០គ្រាប់ ធ្វើអោយក្រុមឈរនៅកំពូលតារាងនៃពូល B ជាបណ្ដោះអាសន្ន តាមពីក្រោយដោយ វៀតណាមនៅលេខ២ ដែលទើបតែប្រកួតបាន១ប្រកួត ស្របពេលដែលហ្វីលីពីន ស្ថិតនៅបាតតារាង ដោយដកគ្រាប់បាល់ចំណេញរហូតដល់១០គ្រាប់។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A:

 

 

រូបភាព: Myanmar Football Federation