ការប្រកួតដណ្ដើមពានរង្វាន់យុជនប្រចាំតំបន់អាស៊ានអាយុក្រោម១៥ឆ្នាំ AFF U-15 Championship 2017 ដែលធ្វើឡើងនៅប្រទេសថៃ នឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ស្អែកនេះតទៅ។

ការប្រកួតដែលធ្វើឡើងនៅខេត្ត Choburi ប្រទេសថៃនេះ នឹងចាប់ផ្ដើមពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ទើបបញ្ចប់ការប្រកួតជាផ្លូវការ។

សម្រាប់ឆ្នាំ២០១៧នេះ មានក្រុមចំនួន១២ចូលរួមប្រកួតរួមមាន ម្ចាស់ផ្ទះថៃ, អូស្ត្រាលី, ឡាវ, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, សិង្ហបុរី, វៀតណាម, កម្ពុជា, ទីម័រខាងកើត, ម៉ាឡេស៊ី, ហ្វីលីពីន និងព្រុយណេ ដោនឹងត្រូវបែងចែកចេញជា២ពូល ក្នុងមួយពូលមាន៦ក្រុម ២ ក្រុមដែលមានពិន្ទុលើគេប្រចាំពូលនិមួយៗនឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឈានទៅរកក្រុមជើងឯកនៃពានរង្វាន់នេះ។

សមាសភាពក្រុមទាំង១២ ទាំងនៅក្នុងពូល A និងពូល B:

ការប្រកួតបើកឆាកប្រចាំពូលនិមួយៗ នឹងចាប់ផ្ដើមពីថ្ងៃស្អែកនេះទៅពោលគឺ ពូល A ចាប់ផ្ដើមនៅថ្ងៃទី០៩ ខណៈពូល B ចាប់ផ្ដើមនៅថ្ងៃទី១០។

កម្មវិធីប្រកួតពេញលេញ:

គួររំលឹកថា ពានរង្វាន់នេះកាលពីឆ្នាំ២០១៦កន្លងទៅ គឺកំណត់អាយុក្រោម១៦ឆ្នាំ ដោយជើងឯកនៃពានរង្វាន់នេះគឺក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំអូស្ត្រាលី ខណៈឆ្នាំ២០១៧នេះ ត្រូវបានបន្ថយមកនៅត្រឹមអាយុក្រោម១៥ឆ្នាំវិញ៕

 

រូបភាព: sports247.my