អត្តពលិកមកពីតំបន់អាស៊ាន សរុបលើ១៣វិញ្ញាសារអត្តពលកម្ម អាចរកបានមេដាយចំនួន១៣គ្រឿង ពីការប្រកួតក្នុងពានរង្វាន់ Asian Athletics Championship 2017 ដែលធ្វើឡើងនៅប្រទេសឥណ្ឌា។

មេដាយដែល អត្តពលិកមកពីតំបន់អាស៊ានទទួលបានទាំង ១៣ នេះរួមមាន មេដាយមាស៤ មេដាយប្រាក់៦ និងមេដាយសំរឹទ្ធ៣ ដោយរកបានដោយប្រទេសចំនួន៤ក្នុងតំបន់អាស៊ាន រួមមាន វៀតណាម, ថៃ, ហ្វីលីពីន និងម៉ាឡេស៊ី។

លទ្ធផលមេដាយសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន រួមមាន វៀតណាម រកបាន៤មេដាយ ( មាស២ ប្រាក់២ ) ថៃ រកបាន៥មេដាយ ( មាស១ ប្រាក់២ សំរឹទ្ធ២ ) ហ្វីលីពីន រកបានមេដាយ៣ ( មាស១ ប្រាក១ សំរឹទ្ធ១) និងម៉ាឡេស៊ី រកបានមេដាយ១គ្រឿង ដែលជាមដាយប្រាក់។

វិញ្ញាសារដែលអត្តពលិកមកពីតំបន់អាស៊ានរកបានរួមមាន វិញ្ញាសាររត់៤០០ម៉ែត្រផ្នែកបុរស ផ្លោះរបង, វិញ្ញាសាររត់៤០០ម៉ែត្រផ្នែកបុរស រត់បណ្ដាក់, វិញ្ញាសាររត់១០០ម៉ែត្រផ្នែកបុរស រត់បណ្ដាក់, វិញ្ញាសារលោតកម្ពស់ដោយប្រើឈើដោល, វិញ្ញាសារលោតចម្ងាយ, វិញ្ញាសារចោលដុំដែក, វិញ្ញាសាររត់៤០០ម៉ែត្រផ្នែកនារី,  វិញ្ញាសាររត់៤០០ម៉ែត្រផ្នែកនារី ផ្លោះរបង, វិញ្ញាសារត់៤០០ម៉ែត្រផ្នែកនារី រត់បណ្ដាក់៕

មេដាយសរុបក្នុងព្រឹត្តិការណ៍នេះ៖

គួរបញ្ជាក់ថា កីឡាអត្តពលកម្មប្រចាំទ្វីបអាស៊ី Asian Athletics Championship 2017 នឹងមានវិញ្ញសារចំនួន៤២ដាក់អោយប្រកួត ក្នុងរយះពេល៤ថ្ងៃ អត្តពលិកដែលទទួលបានមេដាយមាសនឹងទទួលបានសំបុត្រយន្ដហោះទៅចូលរួមប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោក  World championship ដែលធ្វើឡើងនៅទីក្រុង London ចក្រភពអង់គ្លេស។

 

រូបភាព: vietnamnews