កីឡាការិនីវាយសីថៃ Ratchanok Intanon បានកំពុងបោះជំហានទៅវគ្គ៨នាក់ចុងក្រោយ ដើម្បីឈានទៅដណ្ដើមទឹកប្រាក់ ៧,៥០០០ ដុល្លារ ក្នុងកម្មវិធីវាយសី Demark Open នៅប្រទេសដឺណាម៉ាក។
កីឡាការិនីពិភពលោក លេខ៩រូបនេះ បានប្រើពេលត្រឹមតែ៣៦នាទី ក្នុងការទម្លាក់កីឡាការិនីសញ្ជាតិកាណាដា Michelle Li ដោយលទ្ធផល ២១-១១ និង ២១-១៦ ហើយបន្តឈ្នះ នៅវគ្គ១៦នាក់ លើកីឡាការិនីកូរ៉េខាងត្បូង Sung Ji-Hyun ។
កីឡាការិនីវ័យ២២ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់២រួចមកហើយនៅក្នុងឆ្នាំ២០១៧នេះ ពោលគឺពាន Thailand Open កាលពីខែមិថុនា ហើយនឹង New Zealand Open ក្នុងខែសីហា៕
រូបភាព: thairath