ទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន 2017 AFF Futsal Championship ដែលគ្រោងនឹងធ្វើនៅចុងខែតុលា ខាងមុខនេះ ជាមួយនឹងសមាសភាពប្រទេសជាសមាជិកចំនួន៩ចូលរួមប្រកួត។
ក្នុងពិធីចាប់ឆ្នោតបែងចែកពូល កាលពីថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញថា ការប្រកួតនេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ដោយមានប្រទេសចំនួន៩ចូលរួមប្រកួត និងបែងចែកចេញជា២ពូល ពូល A ៥ក្រុម និងពូល B ៤ក្រុម។
សមាសភាពក្រុមទាំង៩ដែលចូលរួមក្នុងពានរង្វាន់នេះរួមមាន ថៃ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន ព្រុយណេ និងទីម័រខាងកើត ខណៈកម្ពុជា ជាមួយ សិង្ហបុរី មិនមានក្រុមចូលរួមប្រកួត ស្របពេលដែល អូស្រ្តាលី សម្រេចដកខ្លួនចេញពីកម្មវិធី។
បែបនេះក្ដី លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលបានបង្ហាញថា៖
ពូល A:
ពូល B:
គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន ធ្វើឡើងជាលើកទី១៤ហើយ បើគិតចាប់តាំងពីឆ្នាំ២០០១មក ធ្វើឡើងជារៀងរាល់ឆ្នាំ ( ខកខានឆ្នាំ២០១១ ) ខណៈក្រុមដែលជោគជ័យជាងគេនៅក្នុងពានរង្វាន់នេះ គឺជាក្រុមបាល់ទាត់ជម្រើសជាតិថៃ ដោយធ្លាប់ឈ្នះរហូតដល់១២ដង ក្នុងចំណោម១៣លើកកន្លងមក៕