កីឡាករ Bui Ba Hanh អត្តពលិកវៀតណាមមួយរូប នឹងត្រូវរត់ប្រជែងជាមួយកីឡាកររត់លឿនជាងគេលើពិភពលោក Usain Bolt ក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោក International Association of Athletics Federation World Championships ដែលធ្វើឡើងនៅចក្រភពអង់គ្លេស នាខែសីហាខាងមុខនេះ។

Bui Ba Hanh ជាអត្តពលិកមួយរូបគត់ដែលតំណាងអោយវៀតណាម ចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ដែលចាប់ផ្ដើមពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នាទីក្រុងឡុងដុង ចក្រភពអង់គ្លេស។

កីឡាករដដែលរូបនេះ នឹងត្រូវប្រកួតលើវិញ្ញសារត់ ១០០ម៉ែត្រ ផ្នែកបុរស ដែលនេះជាឱកាសដ៏កម្រសម្រាប់ប្រកួតតទល់ជាមួយកីឡាករដែលមានល្បឿនលឿនជាងគេនៅលើពិភពលោក ដែលនឹងប្រកួតនៅព្រឹកថ្ងៃសៅរ៍ ពេលវេលានៅប្រទេសវៀតណាម។

អាចនិយាយបានថានេអជាការប្រកួតមួយត្រៀមសម្រាប់ Bui Ba Hanh ដើម្បិចូលរួមប្រកួតកីឡា SEA Games ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាពាក់កណ្ដាលខែសីហា ខាងមុខនេះផងដែរ៕

 

រូបភាព: webthethao.vn