អនុប្រធានឥណ្ឌូនេស៊ី លោក Jusuf Kalla ដែលជាអ្នកត្រួតពិនិត្យគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games ( Inasgoc ) បាននិយាយថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅលើផ្លូវនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មុនកីឡាអាស៊ី ឆ្នាំ២០១៨ គ្រាដែលលោកបានត្រួតពិនិត្យទីលានសំខាន់ កាលពីថ្ងៃអង្គារ៍កន្លងទៅ។

លោក Kalla បានពិនិត្យមើលកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុងហ្សាកាតា ដើម្បីមើលដំណើរការនៃការស្ថាបនា នៅទីលានវាយកូនគោលលើកំរាល, កីឡាបាញ់ព្រួញ, កីឡាបេស្បល និងកីឡាបាល់ទាត់។ គ្រាដែលកាលពីពេលថ្មីៗកន្លងទៅ អនុប្រធានាធិបតីរូបនេះបានធ្វើទស្សនកិច្ចដល់ស្ថាប័នគ្រប់គ្រងកីឡាវាយសី ដើម្បីពិនិត្យមើលថាតើការហ្វឹកហ្វឺននិងការរៀបចំក៏បន្តទៅតាមផែនការដែរឬទេ។

ប្រទេសឥណ្ឌូនេស៊ី ចង់ក្លាយជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោមប្រទេសកំពូលទាំង១០ ដែលការឈ្នះមេដាយរួមនៃការប្រកួត ដែលនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។

លោក Kalla បានថ្លែងថា៖ «ថ្ងៃនេះខ្ញុំអាចធានាដល់ [មនុស្សគ្រប់គ្នា] ថាយើងមិនគួរព្រួយបារម្ភអំពីហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅមេដាយទេ … អត្តពលិករបស់យើងក្នុងកីឡាបាញ់ធ្នូ កីឡាក្បាច់គុណបុរាណឥណ្ឌូ និងកីឡាវាយសី នឹងមានលទ្ធភាពច្រើននៅឆ្នាំក្រោយ»។

កីឡាទាំងបីគឺជាវិញ្ញាសារកំពូលរបស់ឥណ្ឌូណេស៊ី។ កីឡាបាញ់ធ្នូ និងកីឡាវាយសី បានធ្វើអោយឥណ្ឌូណេស៊ីទទួលមេដាយមាសនៅកីឡាអូឡាំពិក ខណៈដែលកីឡាក្បាច់គុណបុរាណឥណ្ឌូ ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ គឺជាសិល្បៈក្បាច់គុនដែមកពីប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដើមកំណើតនៃវិញ្ញាសារនេះ។

កីឡាវាយសី គឺជាកីឡាដែលឥណ្ឌូណេស៊ីទទួលបានជោគជ័យបំផុត ដោយឈ្នះមេដាយមាស អូឡាំពិកចំនួន៧គ្រឿង។

យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថា ការរប្រើប្រាស់មូលនិធិរដ្ឋសម្រាប់ការប្រកួតកីឡា Asian Games ២០១៨ នេះត្រូវបានគេរាយការណ៍ថានឹងប្រើប្រាស់ថវិកាប្រមាណ៣៣៨លានដុល្លារអាមេរិក ពីថវិការដ្ឋ៕

 

រូបភាព: jakartaglobe & BWF Olympic