នាល្ងាចថ្ងៃទី៣១ ខែសីហា នេះក្រុមជម្រើសជាតិថៃ នឹងធ្វើការប្រកួតជាមួយ ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី FIFA World Cup 2018 ដែលធ្វើឡើងនៅទឹកដីនៃប្រទេសថៃផ្ទាល់។

ការប្រកួតនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៧:០០ នាទីល្ងាច នាកីឡដ្ឋាន Rajamangala Stadium នៃទីក្រុងបាងកក ប្រទេសថៃ។

ការប្រកួតនេះ សម្រាប់ក្រុមជម្រើសជាតិថៃ គឺគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ ខណៈថៃបានជ្រុះចេញនៅក្នុងវគ្គជម្រុះជុំចុងក្រោយនេះហើយ តាំងពីប្រកួតទី៦ នៅក្នុងពូល B ដែលមានជប៉ុន អារ៉ាប៊ីតសាវឌីត អូស្ត្រាលី អារ៉ាបរួម និងអ៊ីរ៉ាក់ នេះផ្ទាល់តែម្ដង។

គិតពីការប្រកួតចំនួន៨ប្រកួតកន្លងមករបស់ថៃ នៅក្នុងពូល B នេះគឺមិនដែលស្គាល់ពាក្យថាឈ្នះម្ដងណាឡើយ ពោលគឺប្រកួត៨ដង មិនដែលឈ្នះ ស្មើ២ដង និងចាញ់៦ដង មានតែ២ពិន្ទុប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់នៅក្នុងពូល B នៃក្រុមជម្រើសជាតិថៃ:

ក្រឡេកមកមើលប្រវត្តជួបគ្នាកាលពីពេលថ្មីៗនេះរវាងក្រុមទាំង២ នៅក្នុងជើងទី១ នៃពានរង្វាន់ដដែលនេះ នាទឹកដីកណ្ដាលប្រទេសអ៊ីរ៉ង ថៃ បានចាញ់ អ៊ីរ៉ាក់ ដោយលទ្ធផល ៤ទល់០ ដោយមិនអាចតដៃរួច។

 

គួរបញ្ជាក់ថា ការប្រកួតនេះគឺជាការប្រកួតជុំចុងក្រោយ ជុំទី៣ ដែលមានក្រុមចំនួន១២ចូលរួមប្រកួត ចែកចេញជា២ពូល សុទ្ធសឹងជាក្រុមដែលខ្លាំងឈ្នះ នៅក្នុងវគ្គជម្រុះតាំងពីជុំទី១។

២ក្រុមដែលមានពិន្ទុលើគេ នឹងបានកៅអីឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសរូស្សី ឆ្នាំ២០១៨ខាងមុខនេះ ជាមួយប្រទេសចំនួន៣២មកពីជុំវិញពិភពលោក៕

 

រូបភាព: The Asian Football Confederation