កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ពេលវេលានៅប្រទេសអង់គ្លេស ផលិតផលសម្លៀកបំពាក់កីឡា របស់ថៃ FBT បានលេចមុខនៅក្នុងជំនួបរវាង ក្លិប Doncaster Rovers ជាមួយ Arsenal ចំពោះមុខទស្សនិកជនជាង ៤ ម៊ឺននាក់។

នាំអោយមានការប្រកួតនេះកើតឡើងគឺនៅក្នុងការប្រកួតពាន កម្រិតទី៣របស់ប្រទេសមួយនេះ ពាន Carabao Cup វគ្គជម្រុះជុំទី៥ ដែឡធ្វើឡើងនាកីឡដ្ឋាន Emirates Stadium ដែលជាទឹកដីរបស់ក្លិប កាំភ្លើងធំ Arsenal មូលដ្ឋាននាទីក្រុងឡុងដុង។

បែបនេះក្ដី លទ្ធផលបញ្ចប់ទៅនៅក្នុងការប្រកួតរវាងក្រុមទាំង២នេះ គឺម្ចាស់ផ្ទះ កាំភ្លើងធំ Arsenal បានយកឈ្នះ Doncaster Rovers FC ដោយលទ្ធផល ត្រឹមតែ ១ទល់០ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន FBT បានឧបត្ថម្ភទៅលើសម្លៀកបំពាក់ក្រុម Doncaster Rovers FC តាំងពីឆ្នាំ២០១៦មកម្លេះ៕

 

រូបភាព: arsenal.com & doncasterrovers.com