ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ សិង្ហបុរី បានប្រកួតចាញ់ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌា ក្នុងការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិប្រកួតដំបូង កាលពីម្សិលមិញដោយលទ្ធផល ០ទល់១។
ការប្រកួតដែលធ្វើឡើងនៅប្រទេសសិង្ហបុរីផ្ទាល់ នាកីឡដ្ឋាន Choa Chu Kang Stadium បញ្ចប់តៅដោយមានគ្រាប់បាល់តែ១គ្រាប់គត់ កើតចេញពីការទាត់ចូលទីពីខាងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌា ដែលធ្វើបានសម្រេចនៅនាទីទី៨០ ដោយកីឡាករ Germanpreet Singh។
យ៉ាងណាមមិញក្រុមទាំងពីរនឹងត្រូវជួបគ្នាសារជាថ្មីម្ដងទៀត នៅថ្ងៃទី១២ ខាងមុខនេះ នាវេលាម៉ោង ៧:០០ នាទីល្ងាច ដោយនឹងប្រកួតនៅកីឡដ្ឋាន Choa Chu Kang Stadium ដដែល។
គួរបញ្ជាក់ថា ជម្រើសជាតិអាយុក្រោម២៣ឆ្នាំសិង្ហបុរី យកការប្រកួតនេះដើម្បីជាការត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះ នៅក្នុងពូល F ជាមួយ U-23 អូស្ត្រាលី, ព្រុយណេ និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលនឹងប្រកួតនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២៣ ខែកក្កដា នេះ៕
រូបភាព: Football Association of Singapore