នាល្ងាចថ្ងៃទី១០ ខែកញ្ញា នេះការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) នឹងបន្តការប្រកួតទី៣នៅក្នុងពូល A ដែលធ្វើឡើងនៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា គឺជាការប្រកួតមួយដែលនឹងអាចរកឃើញក្រុមដែលឡើងទៅវគ្គបន្ត។
ក្នុងជំនួបទី៤នៃពានរង្វាន់នេះ នឹងមានការប្រកួតចំនួន៣គូ ធ្វើឡើងនៅលើទីលាន២ផ្សេងគ្នា រួមមាន U-18 កម្ពុជា ត្រូវប៉ះ U-18 សម៉ាឡេស៊ី និងមួយគូទៀតម៉ោងដំណាលគ្នានេះ U-18 ទីម័រខាងកើត ប៉ះ U-18 ឡាវ និងគូចុងក្រោយ U-18 សិង្ហបុរី ប៉ះ U-18 ថៃ។
កម្មវិធីប្រកួតពេញលេញ៖
ការប្រកួតនៅថ្ងៃនេះសម្រាប់ពូល A នឹងអាចរកឃើញក្រុម២ឡើងទៅវគ្គបន្តបានរវាង U-18 ថៃ, ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងករណីបើមានឈ្នះចាញ់ ជាពិសេសប្រកួតរវាង ថៃ ជាមួយ សិង្ហបុរី។
បញ្ជាក់ថា ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដើរយឺតជាងម៉ោងនៅកម្ពុជា ៣០ នាទី បានសេចក្ដីថា ការប្រកួតនៅម៉ោង ១៥:០០ ស្មើនឹងម៉ោង ១៥:៣០ ម៉ោងនៅកម្ពុជា៕
រូបភាព: Myanmar Football Federation