ពិភព​បាល់ទាត់​ឥណ្ឌូណេស៊ី​កំពុង​ស្ថិត​ក្នុងទុក្ខសោក ដោយ​​បាត់​បង​ធន​ធាន​បាល់ទាត់​វ័យក្មេង​ម្នាក់​ហើយ ​ក្រោយ​ពេល​ខ្សែ​ប្រយុទ្ធ​  Dibyo Previan Caesario  បាន​ទទួល​មរណភាព​ក្នុង​វ័យ​២៤​ឆ្នាំ​។

Dibyo Previan Caesario​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​មន្ទីរពេទ្យ​  Pondok Indah Hospital  ក្នុង​រដ្ឋ​ហ្សាកាតា​ភាគ​ខាង​ត្បូង​ បន្ទាប់​ពី​ទទួល​រង​ជំងឺ​រលាក​ក្រពេញ​ទឹក​រងៃ ​ចាប់​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ​មក​ម្ល៉េះ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​​ ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ដំបូង​ក្នុង​ក្លឹប​  Persita Tangerang  ដំបូង​កាល​ឆ្នាំ ២០១៣​ មុន​ពេល​បន្ត​អាជីព​នេះ​ ក្នុង​ក្លឹប​  Mitra Kukar, Borneo FC និង Persepam Madura United។ យុវជន​របស់​ក្លឹប​ Pelita Bandung Raya ក៏​ធ្លាប់​បាន​ចំណាយ​ពេល​១​ឆ្នាំ ​ជាមួយ​ក្លឹប​នៅ​ក្រៅ​ប្រទេស​គឺ​ក្លឹប​  Aitana FC របស់​ប្រទេស​ទីម័រខាងកើត​កាល​ពី​ឆ្នាំ ២០១៥​ផង​ដែរ៕

ប្រភព៖ Bolamadura