ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018 ) វគ្គជម្រុះ ប្រចាំពូល G បានបញ្ចប់ការប្រកួតទី១របស់ខ្លួន ហើយកាលពីម្សិលមិញជាលទ្ធផលមានការទាត់ចូលទីយ៉ាងច្រើនគ្រាប់គួរអោយកត់សម្គាល់។
ជាលទ្ធផលនៃការប្រកួតនៅក្នុងពូល G នេះដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសមីយ៉ាន់ម៉ា គឺ U-19 មីយ៉ាន់ម៉ា បានយកឈ្នះ U-19 ហ្វីលីពីន យ៉ាងចាស់ដៃ ៦ទល់០ ស្របពេលដែល U-19 ចិន បានយកឈ្នះ U-19 កម្ពុជា ត្រឹមលទ្ធផល ១ទល់០ ។
លទ្ធផលពីការប្រកួតទាំងស្រុង:
ជ័យជម្នះរបស់មីយ៉ាន់ម៉ា ជាមួយនឹងគ្រាប់បាល់៦គ្រាប់ ធ្វើអោយក្រុមឈរនៅកំពូលតារាងនៃពូល G ជាបណ្ដោះអាសន្ន តាមពីក្រោយដោយ ចិន នៅលេខ២ ដែលឈ្នះ កម្ពុជា ត្រឹម១ទល់០ ស្របពេលដែលកម្ពុជា និងហ្វីលីពីន ស្ថិតនៅបាតតារាង។
តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល G វគ្គជម្រុះ:
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៩ ឆ្នាំ ( 2018 AFC U-19 Championship ) វគ្គជម្រុះនេះ គឺដើម្បីទទួលបានកៅអីឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ ឆ្នាំ ២០១៨ ខាងមុខ។
ដើម្បីមានសិទ្ធិឡើងទៅជុំផ្ដាច់ព្រ័ត្រ គឺក្រុមទាំង ៥ ត្រូវតែធ្វើអោយបានល្អបំផុត ដោយត្រូវតែជាក្រុមដែលឈរលេខ១ក្នុងពូលជាដាច់ខាត ឬក្នុងនាមជាក្រុមដែលឈរនៅលេខ ២ ល្អបំផុត ទើបអាចឡើងជុំផ្ដាច់ព្រ័ត្របាន៕
រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា