សហព័ន្ធកីឡាវាយសីឥណ្ឌូនេស៊ី បានធ្វើការបង្ហាញឈ្មោះកីឡាករ២០រូបរបស់ខ្លួន ត្រៀមសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games 2017 ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខនេះ។
ជាមយយនឹងការជ្រើសរើសអត្តពលិករហូតដល់២០រូប សហព័ន្ធកីឡាវាយសីឥណ្ឌូនេស៊ី បានកំណត់គោលដៅយ៉ាងហោចណាស់ ៣ មេដាយមាសពីការប្រកួតក្នុងព្រឹត្តិការណ៍ដែលធ្វើឡើង២ឆ្នាំម្ដងមួយនេះ។
ឥណ្ដូនេស៊ី ធ្លាប់មានប្រវត្តិល្អបំផុតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games កាលពីឆ្នាំ២០១៥ ដោយឈ្នះមេដាយមាស ៣ ប្រាក់២ និងសំរឹទ្ធ ៤។
បញ្ជីឈ្មោះកីឡាករទាំង២០រូបរួមមាន:
ផ្នែកបុរស: 1. Jonatan Christie 2. Ihsan Maulana Mustofa 3. Muhammad Bayu Pangisthu 4. Firman Abdul Kholik 5. Berry Angriawan 6. Hardianto 7. Fajar Alfian 8. Muhammad Rian Ardianto 9. Hafiz Faisal 10. Edi Subaktiar
ផ្នែកនារី 1. Fitriani 2. Dinar Dyah Ayustine 3. Hanna Ramadini 4. Gregoria Mariska 5. Greysia Polii 6. Apriani Rahayu 7. Rosyita Eka Putri Sari 8. Ni Ketut Mahadewi Istarani 9. Shela Devi Aulia 10. Gloria Emanuelle Widjaja
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games 2017 គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៧៕
ប្រភព និងរូបភាព: jakartaglobe