សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ( FAS ) បានប្រកាសកាលពីម្សិលមិញថាមេធាវីមួយរូប លោក Desmond Ong ត្រូវបានតែងតាំងជាប្រធានក្លិបថ្មី នៃក្លិប Tampines Rovers ដែលកំពុងប្រកបអាជីពនៅនៃលីគកំពូលសិង្ហបុរី។

ការតែងតាំងនេះបានចូលជាធរមាននៅថ្ងៃទី៣០ ខែសីហា ដោយលោក Ong ដែលជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុនច្បាប់ JLC Advisors ចូលមកជំនួសលោក Krishna Ramachandra ដែលជាអតីតម្ចាស់ក្លិបនៃក្លិបជើងឯក S-League ៥ដងមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ FAS លោក Ong ដែលមានអាយុ៤៨ឆ្នាំរូបនេះបានថ្លែងថា៖ «ខ្ញុំពិតជាបន្ទាបខ្លួនក្នុងការមកធ្វើជាប្រធានក្លិបថ្មីនៃក្លិប Tampines Rovers FC តាមរយៈទីប្រឹក្សា Desmond Choo ហើយ Tampines គឺជាក្លិបយក្សសិង្ហបុរីមួយរូបហើយវាជាការទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរ»។

លោក Desmond Choo ដែលជាសមាជិកសភានៃ Tampines GRC និងជាទីប្រឹក្សារបស់ក្លឹបបានសរសើរលោក Ong ថាជា «អ្នកមានជំនាញខ្ពស់» ដែលមានចំណាប់អារម្មណ៍លើបាល់ទាត់និង នឹងអាចដឹកនាំ Tampines Rovers យ៉ាងល្អ។

ចាប់ពីជុំទី២ទៅនៅក្នុងលីគ នឹងត្រូវការមេដឹកនាំដ៏ឆ្នើមបន្ទាប់ពីមានភាពច្របូកច្របល់រយៈពេល១២ខែ។

លោក Ong បានបន្ថែមថា៖ «ខ្ញុំនឹងធ្វើការរួមគ្នាជាមួយលោក Choo និងសមាជិកដទៃទៀតនៃគណៈកម្មាធិការ TRFC រួមទាំង FAS ដើម្បីធានាថានឹងខិតខំធ្វើអោយក្លិបមានភាពកាន់តែល្អប្រសើរក៏ដូចជាការបង្កើនការចូលរួមរបស់សហគមន៍»។

 

គួរបញ្ជាក់ថា បច្ចុប្បន្នក្លិប Tampines Rovers កំពុងឈរនៅចំណាត់ថ្នាក់លេខ២នៃលីគដែលមាន៩ក្រុមចូលរួមប្រកួត ជាមួយពិន្ទុ៣១ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមការពាររំណែងជើងឯក  Albirex Niigata ចំនួន១២ពិន្ទុ តែនៅសល់២ប្រកួតក្នុងដៃ៕

 

រូបភាព: THE BUSINESS TIMES & JLC Advisors LLP & FAS