ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) លើវិញ្ញាសារកីឡាបាល់បោះ នឹងបញ្ចប់ការប្រកួតនៅល្ងាចនេះ ដោយនឹងរកឃើញក្រុមម្ចាស់មេដាយមាស រវាងម្ចាស់មេដាយមាស១៦ជំនាន់ ហ្វីលីពីន ជាមួយ ឥណ្ឌូនេស៊ី។

មុននឹងការប្រកួតផ្ដាច់ព្រ័ត្រ ក៏នឹងមានការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ( មេដាយសំរឹទ្ធ ) ផងដែរ ដោយសិង្ហបុរី ជួបប្រកួតជាមួយ ថៃ ខណៈការប្រកួតដណ្ដើមយកមេដាយមាស ហ្វីលីពីន ជាមួយ ឥណ្ដូនេស៊ី ធ្វើឡើងនៅវេលាម៉ោង ៩:១៥ នាទីយប់ ម៉ោងនៅកម្ពុជា។

កម្មវីធីប្រកួតពេញលេញ:

ក្រៅតែពីការប្រកួតដណ្ដើមមេដាយ ថ្ងៃជាមួយគ្នានេះផងដែរ ក៏នឹងមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៨និងលេខ៩ផងដែរ ដែលជាការជួបគ្នា រវាង មីយ៉ាន់ម៉ា ជាមួយ ឡាវ។

ជាបណ្ដោះអាសន្នក្រុម ៣ មានចំណាត់ថ្នាក់រួចជាស្រេច រួមមាន ម៉ាឡេស៊ី, វៀតណាម និងកម្ពុជា។

តារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន:

គួរបញ្ជាក់ថា ប្រភេទកីឡាបាល់បោះ ក្នុងការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) មានប្រទេសចំនួន៩ចូលរួមប្រកួតដោយចាប់ផ្ដើមតាំងពីថ្ងៃទី២០ ខែសីហា នឹងបញ្ចប់នៅថ្ងៃនេះផ្ទាល់តែម្ដង៕

 

រូបភាព: philippines.timesofnews