ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ បានកក់កៅអីប្រកួតក្នុងពានរង្វាន់បាល់ទះនារីពិភពលោក 2018 FIVB Volleyball Women’s World Championship នៅឆ្នាំក្រោយ បន្ទាប់ពីទទួលបានជោគជ័យ នៅក្នុងវគ្គជម្រុះ ប្រចាំទ្វីបអាស៊ី កាលពីពេលថ្មីៗនេះ។

មុននឹងបានកៅអីទៅជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះនារីពិភពលោក នៅឆ្នាំក្រោយនេះ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃត្រូវឆ្លងកាត់ការប្រកួតជម្រុះជាមុនសិននៅក្នុងទ្វីបអាស៊ី ជាលទ្ធផល ក្រុមនេះទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងពូល B។

ក្នុងការប្រកួតជម្រុះដែលចាប់ផ្ដើមពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃនាំ ប្រកួត៤ដង ឈ្នះ៣ដង និងចាញ់១ នៅក្នុងពូល B ដែលមាន៥ក្រុមរួមមាន កូរ៉េខាងត្បូង, ចិន, កូរ៉េខាងជើង ថៃ និង អ៊ីរ៉ង។

លទ្ធផលសរុបសម្រាប់ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃនាំនៅក្នុងពូល:

ឈ្នះ៣ប្រកួតនេះ នាំអោយថៃ ទទួលបានចំណាត់ថ្នាក់លេខ២ ថែមទាំងទទួលបានកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រនៅឆ្នាំក្រោយ។

ដូច្នេះ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ  រួមទាំងប្រទេសក្នុងទ្វីបអាស៊ី ចំនួន៤ផ្សេងទៀត នឹងត្រូវឡើងទៅប្រកួតពានរង្វាន់បាល់ទះពិភពលោកនេះ នៅឆ្នាំក្រោយ ដែលធ្វើឡើងនៅប្រទេសជប៉ុន ជាមួយប្រទេសចំនួន១៩ផ្សេងទៀតមកពីជុំវិញពិភពលោក៕

 

រូបភាព: nationmultimedia