វៀតណាម បញ្ចូនអត្តពលិក៦រូបទៅចូលរួមប្រកួត កីឡាអត្តពលកម្មប្រចាំទ្វីបអាស៊ី Asian Athletics Championship 2017 នៅប្រទេសឥណ្ឌា។

កម្មវិធីប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី៦ រហូតដល់ថ្ងៃទី ៩ ខែកក្កដា នេះនាទីក្រុង Odisha ប្រទេសឥណ្ឌា ដោយមានការចូលរួមពីអត្តពលិកប្រមាណ ៨០០ នាក់ មកពី៤៥ប្រទេសជុំវិញពិភពលោក។

វិញ្ញាសារដែលអត្តពលិកវៀតណាម ត្រៀមចូលរួមប្រកួតរួមមាន វិញ្ញាសាររត់៤០០ម៉ែត្រផ្នែកនារី,  វិញ្ញាសាររត់៤០០ម៉ែត្រផ្នែកបុរស, វិញ្ញាសាររត់៤០០ម៉ែត្រផ្នែកនារី ជាមួយឧបសគ្គ,  វិញ្ញាសាររត់២០០ម៉ែត្រផ្នែកនារី, រត់បណ្ដាក់៤០០ម៉ែត្រ, លោតកម្ពស់ដោយប្រើឈើដោល

 

គួរបញ្ជាក់ថា កីឡាអត្តពលកម្មប្រចាំទ្វីបអាស៊ី Asian Athletics Championship 2017 នឹងមានវិញ្ញសារចំនួន៤២ដាក់អោយប្រកួត ក្នុងរយះពេល៤ថ្ងៃ អត្តពលិកដែលទទួលបានមេដាយមាសនឹងទទួលបានសំបុត្រយន្ដហោះទៅចូលរួមប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោក  World championship ដែលធ្វើឡើងនៅទីក្រុង London ចក្រភពអង់គ្លេស។

 

រូបភាព: vietnamnews