គូឡាឡាំពួ៖ ក្រោយ​ប្រជុំ​ពិភាក្សា​កាល​ពី​ម្សិលមិញ​ គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​បាល់​ទាត់​អាស៊ី​ បាន​បញ្ជាក់​ថា​ក្លឹប​ជើង​ឯក​របស់​ឡាវ Lao Toyota នឹង​អស់​សិទ្ធ​ចូល​រួម​លេង​ក្នុង​ពាន​រង្វាន់​ AFC Cup 2018 ខាង​មុខ​នេះ ។

ក្រោយ​ប្រជុំ​ពិភាក្សា​កាល​ពី​ម្សិលមិញ​ គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​បាល់​ទាត់​អាស៊ី​

ស្ថាប័ន ECB បាន​រក​ឃើញ​ថា ​ក្លឹប​មាន​ការ​ទាក់ទង​ដោយ(​ផ្ទាល់​/ប្រយោល​)ទៅ​ក្នុង​សកម្មភាព​នៃ​ការ​រៀប​ចំ​លទ្ធផល​ទុក​មុន​អំឡុង​ការ​ប្រកួត​ពាន​ AFC Cup 2015 និង​2016។ សកម្មភាព​នេះ​បាន​បំពាន​ទៅ​នឹង​មាត្រា​ទី​១២.៨​ នៃ​គោលការណ៍​ណែនាំ​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​របស់​ក្លឹប ​ក្រោម​សមាជិក​សហព័ន្ធ​បាល់​ទាត់​អាស៊ី​ ទិសដៅ​ឆ្នាំ ២០១៧-២០២០។

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​លំដាប់ ​AFC នឹង​ពិនិត្យ​បន្ថែម ​ហើយ​សម្រេច​ចិត្ត​ពិន័យ​លើ​ករណី​នេះ។​សូម​បញ្ជាក់​ក្លឹប​ Lao Toyota នឹង​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ Play-off ពាន​​AFC Cup 2018 ជាមួយ​ក្លឹប​បឹង​កេត​ ដើម្បី​រក​កៅអី​ទៅ​ប្រកួត​ប្រជែង​វគ្គ​ជម្រុះ​ក្នុង​ពូល​តំបន់​អាស៊ាន៕

ប្រភព៖ AFC Official