ក្រុម​ជើង​ឯក​វៀតណាម​ Sanna Khánh Hòa BVN FC​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ TOYOTA Mekong Club Championship 2017 ក្រោយ​ពេក​បំបាក់​ក្រុម​ជើង​ឯក​ឡាវ​ Lao Toyota FC ដោយ​លទ្ធផល​២​ទល់​០។

ការ​ប្រកួត​វគ្គ​ពាក់​ណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​ធ្វើ​ត្រឹម​តែ​មួយ​ជើង​ប៉ុណ្ណោះ។ ២​គ្រាប់​របស់​ក្រុម ​Sanna Khánh Hòa BVN FC​រក​បាន​ដោយ​កីឡាករ Nguyen Tan Tai នាទី​៣៥​និង​ កីឡាករ​ Toure Youssouf នៅ​នាទី​៨៤។

លទ្ធផល​នេះ ​ធ្វើ​ឲ្យ​ក្រុម​វៀតណាម​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជួប​ក្រុម ​Maungthong United ដែល​ធ្វើ​ការ​ប្រកួត​២​ជើង​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទឹក​ដី​ក្រុម​ឈ្នះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ថ្ងៃ​ទី​ ២៣ ​ធ្នូ សម្រាប់​ជើង​ទី​មួយ ​និង​ជើង​ទី​ក្នុង​​​កីឡដ្ឋាន ​SCG Stadiumដែល​ជា​ទឹក​ដី​របស់​ក្រុម​Maungthong United ក្នុង​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​​ថ្ងៃ​ទី​០៦​មករា​ឆ្នាំ​២០១៨៕