បារ៉ាឡាំពិកថៃ វិញ្ញាសាររត់ប្រណាំង បានទទួលមេដាយសំរឹទ្ធចំនួន ២ ពីការប្រកួត World Open Athlectics Grand Prix 2017 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង។

ការប្រកួតដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៩ ខែមិថុនា អត្តពលិកនៃប្រទេសថៃ បានទទួលមេដាយសំរឹទ្ធពីការប្រកួតលំដាប់ពិភពលោកនេះ។

កីឡាករដែលទទួលបានមេដាយសំរឹទ្ធ គឺពីការប្រកួតលើវិញ្ញាសាររត់១០០ម៉ែត្រពីសំណាក់កីឡាករ Chaiyaradet ដោយធ្វើបានក្នុងថេរវេលា ១៣.៧៧ វិនាទី ជាមួយនឹបេក្ខភាព៣៧រូបនៅដែលចូលរួមប្រកួតលើវិញ្ញសារនេះ។

កីឡាករទី២ ដែលទទួលបានមេដាយសំរឹទ្ធដូចគ្នាផងដែរគឺបានទៅលើកីឡាករ Sakda Saisan ដែលធ្វើបានសម្រេចក្នុងថេរវេលា ២៧.២១ លើវិញ្ញាសាររត់២០០ម៉ែត្រ។

ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដែលធំជាងគេ សម្រាប់កម្រិតកីឡាអត្តពលិកពិការ ដែលបានបង្កើឡើងតាំងពីឆ្នាំ១៩៦០ ដោយធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដង៕

 

រូបភាព: thairath