ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ សិង្ហបុរី នឹងធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ចំនួន២ប្រកួត ជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌា ដើម្បីត្រៀមប្រកួតពានរង្វាន់ផ្លូវការនៅក្នុងខែកក្កដានេះ។
ការប្រកួតរវាងក្រុមទាំងពីរ សម្រាប់ប្រកួតដំបូងគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា វេលាម៉ោង ៧:០០ នាទីល្ងាចម៉ោងនៅសិង្ហបុរី ស្របពេលដែលប្រកួតទី២ ធ្វើឡើងនៅក្រោយ៣ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១២ ខែដដែល វេលាម៉ោង ៧:០០ នាទីល្ងាចដូចគ្នា ការប្រកួតទាំង ២ ប្រកួតនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Choa Chu Kang Stadium ទាំងពីរប្រកួត។
គួរបញ្ជាក់ថា ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ សិង្ហបុរី នឹងត្រូវប្រកួតក្នុងពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះ នៅក្នុងពូល F ជាមួយ U-23 អូស្ត្រាលី, ព្រុយណេ និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលនឹងប្រកួតនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២៣ ខែកក្កដា នេះ៕