កីឡាទាត់សីវៀតណាម បានឈរនៅលើគេក្នុងព្រឹត្តិការណ៍កីឡាទាត់សីពិភពលោក 9th World Shuttlecock Championships ដែលទើបតែបញ្ចប់នៅទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ។

ក្រុមការពារតំណែងជើងឯកវៀតណាម ដែលបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ១នេះ គឺជាមួយនឹងការឈ្នះមេដាយចំនួន៧ ពីការប្រកួត៧វិញ្ញាសារកីឡា រួមមាន មេដាយមាស៥ និងមេដាយប្រាក់២។

ជ័យជម្នះនេះបានមកពីវិញ្ញាសារ ឯកត្តជនបុរស-នារី វិញ្ញាសារបុរស-នារី ជាក្រុម និងវិញ្ញាសារវាយគូបុរស ដែលមានចំនួនលើសមេដាយមាស១ ពីព្រឹត្តិការណ៍កាលពី ២ឆ្នាំមុនដែលខ្លួនឈរនៅចំនាត់ថ្នាក់លេខ១ដូចគ្នា។

គួរបញ្ជាក់ថា វៀតណាម គឺជាក្រុមដែលមានសក្ដានុពលជាងគេនៅក្នុងព្រឹត្តិការណ៍នេះ ដោយធ្លាប់ឈ្នះមេដាយជារៀងរាល់ឆ្នាំចាប់តាំងពីបង្កើតឡើងអស់រយៈពេល៩លើកមក៕

 

រូបភាព: Hong Kong Shuttlecock Association