ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ បានប្រកួតចាញ់២ និងឈ្នះ១ នៅក្នុងការប្រកួតពានរង្វាន់ធំកម្រិតពិភពលោក FIVB Volleyball World Grand Prix ដែលធ្វើឡើងនៅប្រទេសជប៉ុន សម្រាប់សប្ដាហ៍ទី២ នៃវគ្គជម្រុះ។
ការប្រកួតសប្ដាហ៍ទី២នេះដែរ ធ្វើឡើងនៅប្រទេសជប៉ុន ដោយចាប់ផ្ដើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ ប្រកួត៣ដង ឈ្នះម្ដង និងចាញ់២ដង ពោលគឺចាញ់ ក្រុមបាល់ទះជម្រើសជាតិស្ត្រីជប៉ុន ប៉ុន្តែឈ្នះក្រុមបាល់ទះជម្រើសជាតិស្ត្រីប្រេស៊ីល និងចាញ់ក្រុមបាល់ទះជម្រើសជាតិស្ត្រីស៊ែប៊ី។
លទ្ធផលសរុបសម្រាប់ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ:
ទទួលជ័យជម្នះម្ដង ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម ១២ក្រុមនៅក្នុងពូលទី១ ដោយមាន៤ពិន្ទុក្នុងដៃ។
តារាងចំណាត់ថ្នាក់សរុប:
ប្រកួតបន្ទាប់ ពោលគឺសប្ដាហ៍ទី៣ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ នឹងត្រូវធ្វើជាម្ចាស់វិញម្ដង ដោយត្រូវប្រកួតជាមួយ ក្រុមបាល់ទះជម្រើសជាតិស្ត្រីអ៊ីតាលី ក្រុមបាល់ទះជម្រើសជាតិស្ត្រីសាធារណរដ្ឋដូមីនីកែន និងក្រុមបាល់ទះជម្រើសជាតិស្ត្រីតួរគី។
កម្មវិធីប្រកួតសប្ដាហ៍ទី៣ នៅប្រទេសថៃផ្ទាល់:
គួរបញ្ជាក់ថាក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ ជាក្រុមតែមួយគត់ដែលមកពីតំបន់អាស៊ាន ចូលរួមប្រកួតក្នុងពានរង្វាន់ FIVB Volleyball World Grand Prix ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះគឺជាឆ្នាំទី២៥ហើយដែលពានរង្វាន់មួយនេះបានដំណើរការ ខណៈក្រុមដែលជោគជ័យជាងគេគឺ ក្រុមបាល់ទះជម្រើសជាតិស្ត្រីប្រេស៊ីល ដោយធ្លាប់ឈ្នះរហូតដល់១១ដង ក្នុងចំណោម២៥លើក៕
រូបភាព: thairath