ក្រុមបាល់ទាត់ជម្រើសជាតិឡាវឈុតធំ បានប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសកោះម៉ាកាវ កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ ដែលជាការប្រកួតផ្លូវការលើកដំបូងរបស់ខ្លួនជាមួយកីឡាករពេញលេញក្រោយបាត់មុខអស់រយៈពេលជិត១ឆ្នាំ។

ជាលទ្ធផល ជម្រើសជាតិឡាវ បានចាញ់ ក្រុមកោះម៉ាកាវ ដោយលទ្ធផល ៣ទល់១ នៅលើទីលានកីឡដ្ឋាន Macau Olympic Complex Stadium នាកោះម៉ាកាវផ្ទាល់តែម្ដង។

ទស្សនាវីដេអូការប្រកួតទាំងស្រុងខាងក្រោម:

ក្រោយការប្រកួតនេះ ជម្រើសជាតិឡាវ នឹងត្រូវប្រកួត១ប្រកួតទៀត ជាមួយជម្រើសកោះហុងកុង នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ នាកោះហុងកុង៕

 

រូបភាព: 澳門足球總會 Macau Football Association