ក្លឹបលីកកំពូលថៃ Bangkok United បានប្រកាសថាទទួលជោគជ័យក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធស្លាបសញ្ជាតិអាល្លឺម៉ង់ Chinedu Ede ពីក្លឹប FC Twente របស់ហុល្លង់។
កិច្ចព្រមព្រៀងនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ដោយវេបសាយផ្លូវការរបស់ក្លឹបផ្ទាល់ដោយក្នុងនោះ Chinedu Ede ពាក់អាវលេខ១៧។ មានដើមកំណើតម្ដាយជាជនជាតិអាល្លឺម៉ង់ហើយឪពុកជនជាតិនីហ្សេរីយ៉ា Ede ធ្លាប់មានវត្តមានក្នុងឈុតU19, U20, និង U21អាល្លឺម៉ង់។ក្នុងឆ្នាំ២០០៩រូបគេបង្ហាញខ្លួនក្នុងឈុត U21 អាល្លឺម៉ង់ក្នុងពានរង្វាន់ UEFA U-21 European championshipជាមួយកំពូអ្នកចាំទីល្បីជម្រើសជាតិអាល្លឺម៉ង់ Manuel Neuer, Mesut Oezil, Jerome Boateng និងMats Hummelsផងដែរ។
ក្នុងការបង្ហាញខ្លួននៅក្លឹប ខ្សែប្រយុទ្ធស្លាបវ័យ៣០ឆ្នាំចាប់ផ្ដើមអាជីពជាកីឡាករយុវជនជាមួយ Hertha Berlin មុនពេលដំឡើងមកឈុតធំក្នុងឆ្នាំ២០១៥។ បន្ទាប់ពីមានបទពិសោធន៍ជាមួយក្លឹបលេងនៅ Bundesliga, Ede បានចាកចេញពីអាល្លឺម៉ង់ស្វែងរកក្លឹបក្នុងប្រទេសក្រិក មុនពេលឆ្លងដែនទៅលេងនៅប្រទេសហុល្លង់ដោយចូលរួមជាមួយក្លឹប FC Twente ក្នុងលីកកំពូល Eredivisie ដោយបង្ហាញខ្លួនបាន៤៨ប្រកួតរកបាន៦គ្រាប់៕