កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កីឡាករ Theerasil Dangda បាន​ចុះ​កុង​ត្រា​លក្ខណៈ​ខ្ចី​ជើង​មួយ​ឆ្នាំ​ នៅ​ក្លឹប​លីក​កំពូល​ជប៉ុន​ Hiroshima។

បើ​តាម​ប្រភព​កាសែត​ជប៉ុន Chugoku ​បាន​និយាយ​ថា​ កីឡាករ​ពាក់​អាវ​លេខ​១០​ក្នុង​ជម្រើស​ជាតិ​ថៃ​រូប​នេះ​​ ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ ​ប្រហែល​២៨.១​លាន​យ៉េន​ស្មើ​នឹង​២៥០០០០០(ពីរលានប្រាំសែនដុល្លារ)​​ដុល្លារ​សហរដ្ឋ​អាមេរិក។

 

ក្លឹប​ជើង​ឯក​លីក​កំពូល​ជប៉ុន​៣​សម័យ​កាល​ Sanfrancce Hiroshima បាន​ត្រឹម​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១៥​ក្នុង​រដូវ​កាល​២០១៧​នេះ​។ ខណៈ​ដែល​ពួក​គេ​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ថៃ​រូប​នេះ​ទៅ​ ពួក​គេ​សង្ឃឹម​ថា​រដូវ​កាល​ក្រោយ​នឹង​មាន​លទ្ធផល​ល្អ​ជាង​នេះ៕